ព្រៃវែងៈ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី នៅចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្តេច លើផ្លូវ៣១២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង។
នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1M-0207 បើកដោយឈ្មោះ ឈាន ជីវ័ន្តភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានឌុបឈ្មោះ ឈាន ជីវិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកម៉ូតូ។ បើកក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចខាងលើបានបុករថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-6574 បើកដោយឈ្មោះ ញ៉ែម បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិខ្នយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ករណីនេះបណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុ៕
មតិយោបល់