ព័ត៌មានជាតិ

កម្ពុជា​ជួប​ឱនភាព​ពាណិជ្ជកម្ម $១,៤៨​ពាន់​លាន​ក្នុង​រយៈពេល​៩​ខែ​ដំបូង​

​ប្រទេស​កម្ពុជា​បាន​មើលឃើញ​ឱនភាព​ពាណិជ្ជកម្ម ១,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៩​ខែ​ដំបូង​ឆ្នាំ ២០១៣​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា ការ​នាំចូល និង​នាំចេញ​សរុប គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១១,៨២​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ចន្លោះ​ខែ​មករា​-​កញ្ញា ដោយ​បាន​កើនឡើង ២០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន មាន​ទឹកប្រាក់​ចំនួន ៩,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​
shipping-container2
​ការនាំ​ចេញ​បាន​កើនឡើង ២៨​ភាគរយ មាន​ទឹកប្រាក់​ចំនួន ៥,១៧​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ការ​នាំចូល​កើនឡើង ១៦​ភាគរយ ស្មើនឹង ៦,៦៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួប​ឱនភាព​ពាណិជ្ជកម្ម ១,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ដៃគួ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា​មាន សហរដ្ឋអាមេរិក បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម សិង្ហាបុរី និង​ម៉ាឡេស៊ី​។​
​ការនាំចេញ​ច្រើនជាងគេ​របស់​កម្ពុជា​មាន​ដូចជា​ង សម្លៀក​បំពាក់ ស្បែកជើង កៅស៊ូ​ស្ងួត អង្ករ និង​ដំឡូង​មី​៕​

មតិយោបល់