ព័ត៌មានជាតិ

ជិះម៉ូតូវ៉ាជែង ទៅបុករថយន្តកាមរីស្លាកលេខ ខេមរភូមិន្ទ01.2-2373 ស្លាប់ខ្លួនឯងយ៉ាងរន្ធត់!

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ម៉ូតូសង់សេ១២៥ វ៉ាជែងមិនប្រយត្ន័ ទៅបុកនឹងរថយន្តកាមរី បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៧នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាក Camry ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ខេមរភូមិន្ទ01.2-2373 ត្រូវបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបញ្ច្រាសទិសគ្នាដោយឈ្មោះ ឆយ ទឹង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបរថយន្ត បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ចំណែកមូលហេតុ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកវ៉ាជែងក្នងស្ថានភាពគ្រោះថ្នាក់ ហើយជ្រុលចង្កូតទៅបុករថយន្តកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិស៕

មតិយោបល់