ព័ត៌មានជាតិ

អ្នកខណ្ឌពោធិ៍សែនជ័យ! ម៉ោង៧យប់ទើបមានភ្លើងវិញ

ភ្នំពេញៈ ករណីអគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមាន ក្នុងសេចក្តីជូនដំណឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែលមានទីតាំងមួយចំនួនស្ថិតនៅ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា ដោយសារការផ្ទេរលីងអាកាសខ្សែបណ្ដាញតង់ស្យុងទាប(LV) និងតង់ស្យុងមធ្យម(MV) ប៉ះការដ្ឋានពង្រីកផ្លូវ មិនទាន់រួចរាល់ ទើបធ្វើឲ្យការភ្ជាប់ចរន្តអគ្គិសនីមានភាពយឺតយ៉ាវបន្តិច។

ក្រុមការងារបច្ចេកទេសកំពុងខិតខំប្រឹងប្រែងបំពេញការងារនេះ ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៧យប់៕

មតិយោបល់