ព័ត៌មានជាតិ

លាន់ដូចរន្ទះ…ស្លាប់ម្នាក់នៅកណ្តាលផ្លូវយ៉ាងរន្ធត់!

ក្រចេះ: កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ​មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតរវាងរថយន្តបុកម៉ូតូសណ្តោងរឺម៉កដឹកឈើ បើកបរក្នុង​ទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង នៅ​លើផ្លូវក្រាលកៅស៊ូលេខ៧៣ ឆ្លូង-ក្រចេះ ​ភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

​តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត ម៉ាក V1 ក្បាល ពណ៌ស ពាក់ស្លាកលេខ ក្រចេះ​3A-0667 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុ​បានបុកម៉ូតូសណ្តោងរឺម៉កដឹកសសរ មានទិសដៅ ពីជើងទៅត្បូង ដោយបរដោយឈ្មោះ ស៊ុន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ(ស្លាប់នៅកន្លែង​កើតហេតុ)និងព្រូរឺម៉កម្នាក់ ឈ្មោះ សុខឈាងហុក ភេទប្រុស អាយុ៥២​ឆ្នាំ មានទីលំនៅជាមួយគ្នា (គ្មានរបួស) ចំណែករថយន្ត បានបើកគេច ទៅទិសខាងជើង និងទុករថយន្តចោលនៅផ្លូវ គីឡូ៤ ក្រោយភូមិព្រែកចំឡាក់ ភូមិកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ច យើងបានស្រាវជ្រាវរកឃើញ និងយកមករក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង កសាងសំណុំរឿងទៅតាមនិតីវិធីច្បាប់៕​

មតិយោបល់