កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ដោយខ្យល់គរ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល៧និង៣០នាទី នៅចំណុចក្នុងផ្ទះ ស្ថិតនៅភូមិទន្លាប់ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សាត រ៉ង អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការសួរបំភ្លឺពីប្តីឈ្មោះ ង៉ែត ភក្តី ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ខ្លួននៅផ្ទះជាមួយជនរងគ្រោះ ពីមុនមកជនរងគ្រោះធ្លាប់មានជំងឺដើរៗទៅទន់ជង្គង់ រយៈពេល៦ខែមកហើយ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ស្រាប់តែឃើញជនរងគ្រោះដើរចូលទៅក្នុងផ្ទះ បានឃើញជនរងគ្រោះទន់ជង្គង់ទៀត ខ្លួនក៏រត់ទៅត្រកងជនរងគ្រោះមកដាក់លើគ្រែ ហើយធ្វើចលនាឲ្យជនរងគ្រោះអស់រយៈពេលប្រហែលជិត០១ម៉ោងនៅតែមិនដឹងខ្លួនសោះ ពេលនោះយកជនរងគ្រោះទៅមណ្ឌលសុខភាព ហ៊ុន សែន ទួលព្រេជ ពេលទៅដល់អ្នកគ្រូពេទ្យ បានមកពិនិត្យហើយប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ពេលនោះបានយកជនរងគ្រោះមកផ្ទះវិញ។
ក្រោយមកសមត្ថកិច្ចស្រុកអង្គស្នួលផ្នែកពិនិត្យវិភាគដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំទួលពេជ្រ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនិងប្តី បង ប្អូន ជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអ្វីទេ។
តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។
បច្ចុប្បន្នសពស្រ្តីរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់