ព័ត៌មានជាតិ

ពុទ្ធោ!​ ជិះម៉ូតូបុកបង្គោលឈើព្រំដីឡូត៍ ផ្លោងធ្លាក់ផ្លូវស្លាប់យ៉ាងរន្ធត់!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ បានជិះម៉ូតូបុកបង្គោលឈើព្រំដីឡូត៍ បណ្តាលឲ្យផ្លោងធ្លាក់ផ្លូវស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ក្នុងភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគេឃើញ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-3291 បើកបរពីត្បូងទៅជើងដោយឈ្មោះ អោម វី ភេទប្រុស អាយុ៦០ឆ្នាំ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកបង្គោលឈើព្រំដីឡូត៍នៅចិញ្ចើមផ្លូវខាងស្តាំដៃ បណ្តាលឲ្យអ្នកបើកបរម៉ូតូធ្លាក់ទៅក្រោមថ្នល់ខាងកើតស្លាប់នៅកន្លែងកើតហេតុតែម្តង លុះព្រឹកឡើងសមត្ថកិច្ចបានស្វែងរកសាច់ញាតិ ហើយធ្វើការប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែក ម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់