ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះជនជាតិបរទេស (ប្ដីបារាំង ប្រព​ន្ធវៀតណាម) បណ្តាលឲ្យខូចខាតសម្ភារជាច្រើន

ភ្នំពេញៈ ករណីផ្ទុះចរន្តអគ្គិសនី បណ្ដាលឲ្យចេញជាអណ្តាតភ្លើង ឆាបឆេះផ្ទះជនជាតិបរទេសជាន់ទី១
ផ្អើលរថយន្តពន្លត់អគ្គិភ័យ និងបងប្អូនប្រជាពលរដ្ឋ យកបំពង់ពន្លត់បាញ់ទាន់ពេល។

ម្ចាស់ផ្ទះរងគ្រោះ ប្តីជាជនជាតិបារាំង ចំណែកឯប្រពន្ធវិញ គឺជាជនជាតិវៀតណាម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦១ ត្រង់ចំណុចផ្ទះជាន់ទី១ គ្មានលេខ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ដំណើររឿង៖ មុនកើតហេតុ ពីរនាក់ប្ដីប្រពន្ធ មិនបានសម្រាកនៅផ្ទះពេលយប់ទេ លុះដល់ម៉ោង ៥ព្រឹក ទើបពួកគេត្រឡប់មកវិញ។ដោយនៅវេលាម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហ៊ុយចេញមកខាងក្រៅ លេចចេញជាអណ្តាតភ្លើងឆាបឆេះ ផ្អើលទៅដល់សមត្ថកិច្ច រួមជាមួយអ្នកជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់អស់ជាង១០បំពង់ រួមទាំងទាញទុយោលទឹកបាញ់។

មួយសន្ទុះក្រោយមក ក៏មានរថយន្តពន្លត់អគ្គិភ័យ របស់សង្នការរាជធានីភ្នំពេញ មកដល់ធ្វើការបាញ់ពន្លត់អស់ចំនួន១គ្រឿង។

មូលហេតុ៖ បណ្ដាលឲ្យមកពីឆ្លងចរន្តអគ្គិសនី៕

មតិយោបល់