ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ធ្វើពិធីសូត្រមន្ត និងរាប់បាតថ្វាយព្រះពរសម្ដេចព្រះវរាជមាតាជាតិខ្មែរ

ភ្នំពេញ: នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លោកជំទាវ អាន្នី សុខអាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសូត្រមន្តរាប់បាត ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨០ យាងចូល៨១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ព្រះប្រធានកិតិ្តយសកាកបាទក្រហមកម្ពុជា នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ៕

មតិយោបល់