ព័ត៌មានអន្តរជាតិ

Update៖ បុរសម្នាក់ត្រូវចោទប្រកាន់ពីបទឃាតកម្ម លើសមាជិកសភាអង់គ្លេស លោកស្រី Jo Cox

អង់គ្លេសៈ បុរសម្នាក់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ទាក់ទងនឹងការប្រហារបាញ់លើសមាជិកសភា លោកស្រី Jo Cox នៅលើផ្លូវទៅមណ្ឌលបោះឆ្នោតរបស់នាង ក្នុងតំបន់ West Yorkshire ចក្រភពអង់គ្លេស។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១8 ខែមិថុនា ឆ្នាំ២០១៦។

បើតាមប៉ូលិសក្នុងតំបន់ West Yorkshire បាននិយាយថា លោក Thomas Mair អាយុ ៥២ ឆ្នាំ ត្រូវជាប់ចោទពីបទឃាតកម្មលើលោកស្រី Jo Cox អាយុ ៤១ ឆ្នាំ។

នាងត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារបាញ់ និងចាក់ដ៏គួរឲ្យរន្ធត់ ដោយបានដេកស្លាប់ ក្នុងថ្លុកឈាម នៅភូមិ Birstall ក្បែរទីក្រុង Leeds កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Mair នឹងត្រូវបង្ហាញខ្លួននៅសវនាការតុលាការ Westminster Magistrates នៅថ្ងៃសៅរិ៍នេះ និងប្រឈមនឹងការចោទប្រកាន់ផ្សេងទៀត រួមទាំងការបង្ករបួសស្មាមធ្ងន់ធ្ងរ។

បើតាមកងកម្លាំង បាននិយាយថា លោក Mair នឹងត្រូវចោទប្រកាន់បន្ថែមទៀត ទាក់ទងការកាន់កាំភ្លើងជាមួយនិងចេតនា និងការប្រើអាវុធវាយប្រហារបាញ់៕

មតិយោបល់