ព័ត៌មានសិល្បៈ និងកម្សាន្ត

ចង់ខ្ចីប្រាក់មិនបាច់ដាក់ប្លង់ផ្ទះ ឬដីទេ ដាក់តែរូបស្រាតរបស់ខ្លួនជាការស្រេច

ចិនៈ ក្រុមអ្នកផ្តល់ប្រាក់កម្ចីយកការថ្លៃតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសចិន អនុញ្ញាតឲ្យនារីវ័យក្មេង ខ្ចីប្រាក់ដោយមិនបាច់ មានដាក់តម្កល់ប្លង់ផ្ទះ ឬដី ឬព្រទ្យមានតម្លៃឡើយ ប៉ុន្តែតម្រូវឲ្យនារីវ័យក្មេងទាំងនោះ តម្កល់រូបថតស្រាត ថតខ្លួនឯង(សែហ្វី)ជាការស្រេច។

ការអនុវត្តដ៏គួរឲ្យខ្ពើមរអើម របស់ក្រុមអ្នកផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ថ្លៃ បានទាក់ទាញ់​ចំណាប់អារម្មណ៍ ប្រជាជនទូទាំងប្រទេស ពេលជនរងគ្រោះម្នាក់ ជានិស្សិតសាកលវិទ្យាល័យ មានឈ្មោះហៅក្រៅ ថា លីលី បានស្វែងរកការជួយពីប៉ូលិស ក្រោយពេលក្រុមនោះ ទាមទាឲ្យនាងផ្ញើរូបស្រាត ថតដោយខ្លួនឯង និងមានកាន់កាត់អត្តសញ្ញាប័ណ្ណផង។

ក្រុមនោះបានផ្តល់ប្រាក់ ៧៦ដុល្លារកាលពីខែគម្ភៈ ហើយក្នុងមួយសប្តាហ៍អត្រាការប្រាក់ ៣០ភាគរយ បើបង់មិនទានពេលទេ នោះបំណុលនឹងកើនឡើង ២០ដងនៃប្រាក់ដើម។
លីលីមិនមានប្រាក់សងទាន់ពេល បំណង់របស់នាង បានកើនឡើង ២០ដង គឺ ប្រមណ ១៥២០ដុល្លារ។ មកដល់ចំណុចនេះ ក្រុមនោះគំរាមនាង ថាមិនព្រមឲ្យខ្ចីទៀតទេ បើមិនផ្ញើររូបស្រាត​ដោមានកាន់​អត្តសញ្ញាណប័ណ្ណនោះ។ លីលីមានការអល់អែកក្នុងចិត្តក្នុងការយល់ព្រម។ ម្យ៉ាងវិញទៀត​ក្រោយពេលបាន៤ខែ បំណុលរបស់នាងកើនដល់ ៨៣៧០ដុល្លារ ពេលនោះហើយទើបនាង លីលី សម្រេចចិត្តទៅសុំការជួយពីប៉ូលិស។

ក្នុងសាកសួរ នាង លីលី បានប្រាប់មន្ត្រីប៉ូលិសថា មាននិស្សិតស្រីៗជាច្រើននាក់ទៀត នៅក្នុងសាកលវិទ្យាល័យរបស់នាង បានមកខ្ចីប្រាក់ពីក្រុមអ្នកផ្តល់ប្រាក់កម្ចីយកការថ្លៃនោះ ហើយក៏បានធ្លាក់ចូល ទៅក្នុងអន្ទាក់របស់ពួកគេដែរ ប៉ុន្តែនិស្សិតស្រីៗទាំងនោះ មានភាពអៀនខ្មាស់ មិនហ៊ាននិយាយចេញមកក្រៅ។

សូមជម្រាបថា រឿងនេះញ៉ាំងឲ្យមាន ការស៊ើបអង្កេតពីសារព័ត៌មានមួយ អំពីការផ្តល់ប្រាក់កម្ចី​តាមប្រព័ន្ធអនឡាញ ហើយលទ្ធផលបង្ហាញថា រូបភាពស្រាតរបស់នារីវ័យក្មេង ដាក់តម្លក់ធានា គឺជាការអនុវត្តសមញ្ញទៅហើយ ដើម្បីខ្ចីប្រាក់ នៅក្នុងសង្គមចិន។
អ្នកសារព័ត៌មានម្នាក់ បានខ្លែងខ្លួនធ្វើជានិស្សិតស្រីម្នាក់ ហើយសុំខ្ចីប្រាក់ ហើយថាផ្តល់រូបភាពស្រាត របស់ខ្លួនធ្វើជារបស់ធានា ត្រឹមតែ១ម៉ោង មានអ្នកផ្តល់ប្រាក់កម្ចីមិនតិចជាង៥នាក់ទេ បានទាក់ទង់មកគាត់៕

មតិយោបល់