ព័ត៌មានជាតិ

បុរសវ័យជាង៥០ឆ្នាំម្នាក់ដួលផ្ងាក្រោយដាច់ខ្យល់ស្លាប់

កំពង់ឆ្នាំង:នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ឈ្មោះជឹម យន ហៅធុល ភេទប្រុសអាយុ៥៣ ឆ្នាំ រស់នៅភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានមកស៊ីឈ្នួលអារគល់ដូង នៅចំណុចផ្ទះឈ្មោះមហង្ស យ៉ុន ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិក្រាំង
ប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ អារបានចំនួន ០២គល់ ក៏ទុករណារហើយដើរទៅអង្គុយផ្អែករបងតាមផ្លូវមុខផ្ទះ ជជែកលេងជាមួយម្ចាស់ផ្ទះបានពីរបី
ម៉ាត់ក៏ដួលផ្ងារក្រោយ ដាច់ខ្យល់ស្លាប់តែម្តង ។

ឆ្លងតាមការត្រួតពិនិត្យធ្វើកោសល្យវិច្ច័យរបស់ជំនាញបច្ចេកទេសវិទ្យាសាស្ត្រ គ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន បញ្ជាក់ថាជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារជំងឺ ខ្យល់គពិតប្រាកដមែន ៕

មតិយោបល់