ព័ត៌មានជាតិ

លោកយាយ សុខ ផាត់ ព្រះជន្ម ៨៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩លេខរៀងទី១០លាន ខេត្តសៀមរាប បានទទួលរង្វាន់លើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបបាននាំយកថវិកាចំនួន ១០លានរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ សុខ ផាត់ ព្រះជន្ម ៨៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩លេខរៀងទី១០លាននាក់ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកយាយ ដែលជាអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លេខរៀងទី១០លាន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងបានបង្ហាញពីទឹកចិត្ដសប្បាយត្រេកអរយ៉ាងខ្លាំង ដែលទទួលបានថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ-បរិភោគ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

មតិយោបល់