ភ្នំពេញៈ បុរស២នាក់បើកម៉ូតូមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តមួយគ្រឿងបើកជាលក្ខណៈគ្រួសារបុកពេញទំហេឹង បណ្តាលឲ្យ ជនរងគ្រោះប៉ើងទៅលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ទាំង២នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៥៦៦ កែងនិងផ្លូវលេខ៣១៣ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY-9228 បើកបរតាមបណ្តោយផ្លូវលេខ៣១៣ ទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន លុះបើកមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវលេខ៥៦៦ចំណុចកើតហេតុ ត្រូវបានរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AE-5779 បើកបរជាលក្ខណៈគ្រួសារ តាមបណ្តោយផ្លូវលេខ៥៦៦ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បប់៕
https://youtu.be/qunf4GnuDEY
មតិយោបល់