ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពល្បួងក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ទៅរួមរ័ក្សនៅផ្ទះសំណាក់បានសម្រេច១០ដង ចុងក្រោយបែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសម្តីម្តាយក្មេងស្រីរងគ្រោះខាងលើបានឲ្យដឹងថា កន្លងមកជនសង្ស័យខាងលើ បានតេទូរសព្ទហៅកូនស្រីរបស់គាត់ ទៅដើរលេង និងនាំទៅជក់ថ្នាំញៀនថែមទាំងចូលដេកផ្ទះសំណាក់ជាច្រើនដង ដោយរូបគាត់ជាម្តាយធ្លាប់បានព្រមានហាម ឲ្យជនសង្ស័យខាងលើឈប់ទាក់ទងជាមួយកូនស្រីរបស់គាត់ទៀត បើនៅតែទាក់ទងគាត់នឹងប្តឹងប៉ូលិសឲ្យចាប់ខ្លួន តែជនសង្ស័យខាងលើនៅតែព្រហើន មិនខ្លាចគុកច្រវ៉ាក់ឡើយ នៅតែមកល្បួងកូនស្រីគាត់ទៅដេករួមរ័ក្សនៅផ្ទះសំណាក់ម្តុំជ្រោយចង្វារ ដោយគាត់ទ្រាំលែងបានទើបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័ឲ្យចាប់ខ្លួនតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ធឿន រ៉ាវិត អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរសិស្ស។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/SNmOoPRSA8o
មតិយោបល់