ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសម្នាក់កំពុងឈប់នៅផ្លូវរថភ្លើងកំពុងឆ្លងកាត់ បណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តស៊េរីទំនើបមួយគ្រឿងទៀតកំពុងឈប់ដូចគ្នា បណ្តាលឲ្យបែកស្តុបនិងឆ្កូតកាងខាងក្រោយរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1626 បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតខាងលើ ខណៈដែលរថភ្លើងកំពុងឆ្លងកាត់ស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CJ-4801បើកមកពីក្រោយស្របទិសដៅគ្នាបានឈប់ខាងក្រោយផ្នែកខាងឆ្វេងរថយន្តស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4518 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងនិងមិនបង្អង់ល្បឿនក៏ជ្រុលចង្កូតទៅបុកម៉ូតូFZពីក្រោយបណ្តាលឲ្យម៉ូតូFZខ្ទាតទៅប៉ះស្តុបរថយន្តខាងក្រោយផ្នែកខាងស្តាំបណ្តាលឲ្យបែកនិងឆ្កូតកាងរងការខូតខាតតែសំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/OgaMV12mgYI
មតិយោបល់