ព័ត៌មានជាតិ

សមត្ថកិច្ចចុះឆែកឆេរផ្ទះជនសង្ស័យម្នាក់ ដកហូតបានអាវុធអាកា និងគ្រាប់់កាំភ្លើងជាង៥០គ្រាប់!

កំពង់ចាម: សមត្ថកិច្ចចុះធ្វើការឆែកឆេរផ្ទះមួយកន្លែង សង្ស័យថាមានលាក់ទុកអាវុធនិងគ្រាប់ខុសច្បាប់នៅនឹងផ្ទះ កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិអណ្តូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ការចុះឆែកឆេរខាងលើនេះ មានការចូលរួមពីកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម សម្របសម្រួលពីលោកហួត វុទ្ទី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។

ចំណែកជនសង្ស័យជាម្ចាស់ផ្ទះខាងលើនេះ មានឈ្មោះ គីម គិន ភេទប្រុស អាយុ៥៦ឆ្នាំ ។ ជាក់ស្តែងក្នុងការឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញអាវុធអាកា ១ដើម ផលិតនៅប្រទេសសូវៀត លេខ៣៤៩៤ បង់១ គ្រាប់៤២គ្រាប់ គ្រាប់៤៥ចំនួួន៦គ្រាប់ និងគ្រាប់បែកដៃចំនួន២គ្រាប់ ផលិតនៅប្រទេសសូវៀតផងដែរ៕

មតិយោបល់