ព័ត៌មានកីឡា

វិសាខា នៅតែមិនទាន់ស្គាល់ចាញ់ទោះជួបក្រុមជើងឯក ៦ សម័យកាលក៏ដោយ

កាលពីម្សិលមិញ ក្រុមបាល់ទាត់ដែលទើបឡើងមកពីក្របខណ្ឌលំដាប់ទី២ វិសាខា បានប្រកួតស្មើគ្នាជាមួយក្រុម ភ្នំពេញក្រោន ដោយលទ្ធផល ០ទល់០ នាកីឡដ្ឋានវេស្ទើន ក្នុងជំនួបសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨។

នេះគឺជារឿងដែលអស្ចារ្យសម្រាប់ក្រុមមកពីក្របខណ្ឌទី២ ដែលក្នុងជំនួបមិត្តភាពមុនបើករដូវកាល ២០១៨ ក៏មិនស្គាល់ពាក្យចាញ់ ហើយពេលនេះប៉ះជាមួយក្រុមដែលគ្រងជើងឯកក្របខណ្ឌកំពូលកម្ពុជា ចំនួន ៦ សម័យកាល ក៏មិនចាញ់ទៀត។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៣ សប្តាហ៍កន្លងមក វិសាខា ឈ្នះ ២ លើក ស្មើមួយលើក ដោយមាន ៧ ពិន្ទុក្នុងដៃ ស្របពេលដែល ភ្នំពេញក្រោន ឈ្នះ ២ លើក ស្មើមួយលើក ដោយមាន ៧ ពិន្ទុដូចគ្នា៕

មតិយោបល់