ព័ត៌មានជាតិ

ពលរដ្ឋនៅខេត្តតាកែវ សូមណូមពរដល់លោកស្នងការខេត្ត ជួយពិនិត្យមើលមន្ត្រីខិលខូច ដែលទារលុយពីប្រជាពលរដ្ឋក្នុងការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ផង

តាកែវ: ប្រជាពលរដ្ឋ​មួយចំនួនធំ ដែលរស់នៅក្នុងខេត្តតាកែវ បានផ្ទុះនូវការសូមណូមពរទៅកាន់លោក ស្នងការនគរបាលខេត្តតាកែវ ឲ្យជួយត្រួតពិនិត្យចំពោះមន្ត្រីក្រោមឱវាទ ក្រោយពីមន្ត្រីក្រោមឱវាទរបស់លោក បានទាមទារលុយកាក់ពីមន្ត្រីថ្នាក់ស្រុក ជាថ្នូរនឹងការឲ្យមន្ត្រីជំនាញ ចុះមកជួយសម្រួល ក៏ដូចជាដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងនោះដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋទាំងនោះ បានបង្ហើបឲ្យដឹងចំៗថា មន្ត្រីដែលទាមទារលុយកាក់ពីមន្ត្រីថ្នាក់ស្រុកក្នុងការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺជា លោក ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទង្វើទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក កើតមានការមិនពេញចិត្ត ចំពោះការប្រតិបត្តិតួនាទីជូនប្រជាពលរដ្ឋ។

ដូច្នេះ ទើបពួកគាត់ជាប្រជាពលរដ្ឋ សូមណូមពរទៅកាន់លោក ស្នងការនគរបាលខេត្តតាកែវ ឲ្យជួយពិនិត្យមើលចំពោះមន្ត្រីក្រោមឱវាទផង ហើយទាំងនេះគ្រាន់តែជាការសូមណូមពរតែប៉ុណ្ណោះ៕

មតិយោបល់