ព័ត៌មានជាតិ

Update៖ រោងចក្រផលិតស្បែកជើង វ៉ុលស្កូ អ៊ិនធើណេសិនណល ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង

ភ្នំពេញៈ នៅវេលាម៉ោង០១និង១៥នាទី រំលងអធ្រាត្រថៃ្ងសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកើតឡើងនៅរោងចក្រផលិតស្បែកជើង វ៉ុលស្កូ អ៊ិនធើណេសិនណល មានទីតាំងស្ថិតតាមផ្លូវលំ ក្រុមទី១ ភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ហោ យ៉ាង ភេទប្រុស អាយុ៧២ឆ្នាំ (ជនជាតិ ចិនតៃវ៉ាន់) មុខរបរ ប្រធានរោងចក្រ ។

មូលហេតុ៖ កំពុងស្រាវជ្រាវ ។

ប្រភេទសំណង់ៈ អគាររោងចក្រសង់ពីថ្មបេតុងប្រក់ស័ង្កសី (ទំហំ ៥០ម៉ែត្រx ៨០ម៉ែត្រ ) ។ ខូចខាតសម្ភារៈ ឆេះអគាររោងចក្រសង់ពីដែកប្រក់ស័ង្កសី ទំហំ ៥០ម៉ែត្រ x ៨០ម៉ែត្រ អស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។ ករណីខាងលើនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ឬរបួសនោះឡើយ ។

រថយន្តការិយាល័យ អគ្គិភ័យចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១០ រថយន្ត ស្មើនឹង ៨៤០ ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចជា៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ស្មើនឹង ៥៤ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥រថយន្តស្មើនឹង ៩០ ម៉ែត្រគូប ។
រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤០ រថយន្ត ស្មើនឹង១៦០ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យបុរីក្តីសង្ឃឹមថ្មី ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ រថយន្ត ស្មើនឹង៣៦ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១ រថយន្ត ស្មើនឹង២១០ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើនឹង១៨ ម៉ែត្រគូប ។

សរុបរថយន្តអគ្គិភ័យដែលចូលរួមក្នុងកិច្ចប្រតិបត្តិការពន្លត់ទាំងអស់មានចំនួន៤៣ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៣០៤រថយន្ត ស្មើនឹង១,៤០៨ ម៉ែត្រគូប។ ពន្លត់ចប់ នៅវេលាម៉ោង ១០និង៣០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់