ព័ត៌មានជាតិ

នារី ៣ គូវាយ​បោច​សក់គ្នា ប្រុស​ៗ ដែលជាប្រុស្នេហ៍​ឈរមើលរៀងៗខ្លួន (Video Inside)

ទំនង​ជា​សិស្សសាលា ​ដែលស្ថិតនៅក្នុង​​ឈុត​ឯក​ជននៅឡើយ បាន​វាយតប់គ្នា បោចសក់ គ្នា​នៅតាមផ្លូវសាធារណៈ ធ្វើ​ឲ្យអ្នក​ដំណើរ​ដែលឆ្លងកាតតាមផ្លូវ​ ចាប់អារម្មណ៍ផងដែរ ។

ឃ្លិបវិដេអូ មិនមែន​ប្រុសៗវាយតប់គ្នានោះទេ គឺនារី ៣ គូ បានប៉ះទង្គិច​គ្នា ដោយវាយបោចសក់ ប្រើក្បាច់ម៉ែចែកហើយ​ ។ ក្នុងឃ្លិបនេះ ប្រុសៗបាននិយាយថា “តោះយើងប្រុសៗ​ចេញមក” ។​ នេះ​បញ្ជាក់ថា ​ទុក​ឲ្យស្រីស្នេហ៍ខ្លួន លេង​ក្បាច់ម៉ែចែកហើយ ដោយបោចសក់ ហែកអាវ ​​ធ្វើយ៉ាងណាឈ្នះលើគូប្រកួតខ្លួន ។​
វីដេអូឃ្លិបដែលមា​ន​រយៈពេល ជិត ១ នាទី បានបង្ហោះដោយ ម្ចាស់គណនីមួយឈ្មោះថា Ah Nich Mok Der និងភ្ជាប់មកជាមួយនឹង Wall Post ថា “វៃពួកមីក្មេងសប្បាយកប់ស៊េរី ” ។​
ទោះជាយ៉ាងនេះក្តីយើងនៅមិនទាន់ដឹងថា ឃ្លិបនេះកើតឡើង នៅទីណា​ ឲ្យប្រាកដនៅឡើយ នោះទេ ។ សកម្មភាព ដ៏គឃ្លើននេះ វា​កំពុងបញ្ជាក់ថា សីលធម៌សង្គមធ្លាក់ចុះ ជាពិសេស ស្ត្រី មិនសមស្ត្រី ​បែជា​វាយតប់គ្នា ខុសទំនង ធ្វើ​ឲ្យប៉ះពាល់ដល់សង្គមគ្រួសារខ្លួន ។​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

2014-03-31_125249

មតិយោបល់