កំពង់ធំៈ មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះទុកចោលមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ផ្ទះដែលត្រូវអគ្គិភ័យនេះ មានទំហំ៤ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា មានម្ចាស់ឈ្មោះ សឿន ភេទប្រុស អាយុ៦៧ឆ្នាំ ជាផ្ទះទុកចោលប្រហែល១៥ឆ្នាំ គ្មានអ្នកណានៅនោះទេ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬរាលដាលដល់អ្នកជិតខាងនោះទេ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ប្រើទឹកអស់២ឡាន ទើបរលត់ទៅវិញជាស្ថាពរ ។ ចំណែកមូលហេតុ បណ្តាលមកពីភ្លើងព្រៃរាលឆេះផ្ទះ៕
មតិយោបល់