កំពង់ស្ពឺៈ មានការភ្ញាក់ផ្អើលមួយ ខណៈដែលបុរសម្នាក់ តខ្សែភ្លើងឆក់ត្រី តែអកុសល្យបែរជាឆ្លងចរន្តឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង១៥នាទីយប់ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ភូមិព្រៃរងឿង ឃំុស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆែម វិឆៃ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានតខ្សែភ្លេីងឆក់ត្រីនៅចំណុច ត្រពាំងទឹកខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់តែម្តង៕
មតិយោបល់