Post News Media ព័ត៌មានជាតិ លឿនប៉ះលឿន ឮសូ...

លឿនប៉ះលឿន ឮសូរតែប្រាវ របួសធ្ងន់ម្នាក់!

តាកែវ: កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវខេត្តលេខ១២ZA ភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតទៅ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

រថយន្តម៉ាក ស៊ីអ័រវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-1652 អ្នកបើកបរឈ្មោះ យ៉ាង ធី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ស្លាកលេខ ភ្នំពេញ1BL-6183 ជិះដោយឈ្មោះ រ៉េត ចក់ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។

ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី រង់ចាំការដោះស្រាយគ្នាបន្តទៀត៕

Loading...