កំពង់ស្ពឺៈ ថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា គ.ស២០១៨ វេលាម៉ោង១១ កម្លាំងព្រហ្មទណ្ឌស្រុក សហកាជាមួយកម្លាំងប៉ុស្ដិ៍វល្លិសរ បានឃាត់ឈ្មោះ យ៉ន ដាវិត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយបានឆក់កាបូបស្ពាយរបស់ឈ្មោះ មាស ចន្នី ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យកលុយដុល្លាចំនួន ២០០ដុល្លារ,លុយខ្មែរ ១០ម៉ឺនរៀល ទូរសព្ទដៃ២គ្រឿង និងឯកសារមួយចំនួនទៀត នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៤២-៤៣ ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង កាលពីវេលាម៉ោង ១០និង ៤០នាទី ។
ដកហូតបានវត្ថុតាង ទូរសព្ទ១គ្រឿង និងលុយខ្មែរចំនួន១០ម៉ឺនរៀល។
ករណីខាងលើ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់