ភ្នំពេញៈ លោក ជិន រតនៈ អធិការង ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹងបានធ្វើការឃាត់ខ្លួនជនសង័្សយប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿងឆ្លងកាត់គោលដៅដោយបានមានសង័្សយកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់និងឆេកឆេទៅលើខ្លួនប្រាណ បានប្រទះឃើញថ្នាំញៀនចំនួន៤កញ្ចប់តូចធំ ត្រូវបានកម្លាំងឃាត់ខ្លួននៅនឹងកន្លែងភ្លាមៗ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង័្សយ័ទី១ មានឈ្មោះ ពេជ្រ ស្រីលក្ខ័ ភេទស្រី មុខរបរសិស្សសាលាវិទ្យាល័យបាក់ទូកថ្នាក់ទី១២ ស្នាក់នៅម្តុំរង្វង់មូលទួលគោក ក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក មានស្រុកកំណើតខេត្តកំពត។ ទី២ មានឈ្នោះ ហេង សេរីរតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិសិត្សនៅឆ្នាំទី៤នៅសាលាកុសុមៈ ស្នាក់ផ្ទះលេខ៤១៨ដេ ផ្លូវ៣៧១សង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
វត្ថុតាងដកហូតបានរួមមានថ្នាំញៀនចំនួន៤កញ្ចប់ តូច២កញ្ចប់ និងធំ២កញ្ចប់ និងម៉ូតូមួយគ្រឿងម៉ាកMSX ពាក់ស្លាកលេខ ភ្នំពេញ 1FY-4594។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់