ព័ត៌មានជាតិ

ព្រោះតែវិបត្តិក្នុងគ្រួសារ បុរសម្នាក់ចង.កផ្តាច់ជីវិត!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់យកខ្សែទុយោទឹក មកធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅជាប់និងផ្ទះសំណាក់ហ្គ្រីនផាក តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ។

បើតាមបងប្រុសជនរងគ្រោះបានឲ្យដឹងថា នៅមុនបពេលកើតហេតុជនរងគ្រោះចេញមកពីផ្ទះមកអង្គុយលេងនៅខាងមុខផ្ទះរបស់គាត់ហើយប្រាប់ថា រូបគាត់ចង់ស្លាប់ព្រោះពិបាកចិត្តដោយសារមានជម្លោះជាមួយប្រពន្ធ ពេលនោះរូបគាត់ក៏បាននិយាយណែនាំហើយបានដេញជនរងគ្រោះទៅផ្ទះវិញតែគេមិនទៅ។

សាក្សីបានបន្តថា បន្ទាប់មករូបគាត់បានចូលទៅសម្រាកក្នុងផ្ទះបាត់ លុះមកដល់វេលាកើតហេតុស្រាប់តែមានអ្នកជិតខាងបានខលប្រាប់ថាប្អូនរបស់គាត់បានចង ក និងទុយោទឹកសម្លាប់ខ្លួននៅខាងមុខផ្ទះមាត់ទ្វារស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងហើយបានប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់