ព័ត៌មានជាតិ

ចេញពីផឹកសុីជួបជុំបងប្អូន ជិះម៉ូតូបុករថយន្តកុងតឺន័រ ផុងលលាដ៍ក្បាលស្លាប់នៅនឹងកន្លែង!

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូចេញពីផឹកសុីជួបជុំផ្ទះបងប្អូន ក្នុងគោលបំណងទៅផ្ទះ ហើយបានជ្រុលបុករថយន្តកុងតឺន័រ ដែលបត់ពេញទំហឹង កាលពីវេលាម៉ោង១១ និង៣០នាទីយប់​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិទួលតាឡាត់ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់កាបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ណាត់ ណាន់ឈៀវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះកិនស្រូវជាមួយឪពុក ស្នាក់នៅភូមិភ្លើងឆេះរទេះ សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបងប្អូនជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ជួបជុំគ្នានៅផ្ទះបងប្អូននៅម្តុំភូមិទួលតាឡាត់ ដោយបានផឹកស្រាបៀរអស់ចំនួនមួយកេស បន្ទាប់មកជនរងគ្រោះសុំទៅផ្ទះរបស់ខ្លួន ដោយជនជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-7255 ពីជើងទៅត្បូងតាមបណ្តោយផ្លូវបេតុង តែម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមិនចាំស្លាកលេខ ដែលបត់កាត់ទទឹងផ្លូវពេញទំហឹង បណ្តាលឲ្យផុងលលាដ៍ក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ហើយតៃកុងឡានកុងតឺន័របានបើករត់បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបាន​ធ្វើកំណត់ហេតុប្រគល់សព និងម៉ូតូឲ្យសាច់ញាតិយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់