ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តព្រូសមួយគ្រឿង បានបុកជាមួយនឹងកង់បីឥណ្ឌា ពេញទំហឹង ខ្ទេចគ្មានសល់ និងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់កាលពីវេលាម៉ោង ១និង៣០នាទីយប់ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញ នារី២នាក់បើករថយន្តព្រូស មិនមានស្លាកលេខ ពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងកង់បីឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9234 បើកដោយបុរសម្នាក់រួមដំណើរនិងប្រុសស្រី២នាក់ទៀត កំពុងឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តនិងកង់បីទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕
https://youtu.be/ruT-I2Qf9Mg
មតិយោបល់