ព័ត៌មានកីឡា

ឲ្យតែ Man Utd ហ៊ានដោះលែង មិនខ្វះក្លិបចង់បាន​ឡើយ

ខ្សែការពារស្លាប Luke Shaw នៅតែមិនទាន់ក្លាយជា​កីឡាករ លេងត្រូវចិត្តលោក Jose Morinho ឡើយ បើទោះបីជាមួយរយ:ចុងក្រោយនេះ មនការវិវត្តន៍ជាងមុន​បន្តិចក៍ដោយ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមអង់គ្លេសចំនួន៣កំពុងតែចាំត្រៀម​ប្រជែងយក Luke Shaw ប្រសិនបើក្រុមបីសាចក្រហម Manchester United ដាក់លក់កីឡាកររូបនេះ។ ក្នុងនោះដែរ ក្លិបទាំង៣ ដែលចង់បាន Luke Shaw នេះដែរ សុទ្ធសឹងកំពុងប្រកបអាជីព នៅក្របខណ្ឌកំពូល​អង់គ្លេស Premier League ទាំងអស់ ដែលរួមមានដូច​ជា ក្រុម Tottenham, Leicester City និងក្រុម Southampton ។

ជាក់ស្តែងណាស់ ក្លិបទាំង៣ខាងលើនេះ ពេញចិត្ត Luke Shaw យ៉ាងខ្លាំង ដោយរង់ចាំតែការដាក់លក់ របស់ក្រុម Man Utd ប៉ុណ្ណោះ ពួកគេនឹងតាមប្រមាញ់ជាក់ជាមិនខាន។ ក៍ប៉ុន្តែ ថ្វីដ្បិតតែ ក្រុម Tottenham, Leicester City និង Southampton ចង់បាន Luke Shaw មែន តែក្រុមទាំង៣ មិនទាន់បានបញ្ជាក់ពីតម្លៃខ្លួនឡើយ ដោយរង់ចាំឱកាសមកដល់នឹងទិញយកតែម្តង។

មតិយោបល់