ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះថា “នៅពេលនេះខ្ញុំកំពុងធ្វើដំណើរចេញពីខេត្តកំពង់ចាមឆ្ពោះមកកាន់ខេត្តព្រះវិហារ ដែលបានចេញដំណើរតាំងពីម៉ោង៥ព្រឹក ដើម្បីចុះមកពិនិត្យសមិទ្ធផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូន ក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋយើង។ ជាថ្មីម្តងទៀតខ្ញុំសូមអភ័យទោស ដែលមិនបានចុះសួរសុខទុក្ខបងប្អូនអាជីវករខេត្តកំពង់ចាម។ ខ្ញុំនឹងវិលមកជួបបងប្អូននៅពេលឆាប់ៗនេះ”។
សន្តិភាពដែលយើងរកបានតាមរយៈនយោបាយ ឈ្នះ ឈ្នះ អនុញ្ញាតឲ្យប្រជាជន រាប់ទាំងរូបខ្ញុំអាចធ្វើដំណើរបានទាំងយប់ដោយគ្មានការភ័យខ្លាចដូចពេលប្រទេសមានសង្គ្រាមនោះឡើយ។
ខ្ញុំពិតជាមានការរីករាយដោយបានពិនិត្យឃើញសកម្មភាព ប្រជាជននៅក្បែរភ្លឺស្រែតាមដងផ្លូវដែលខ្ញុំឆ្លងកាត់ រាប់ទាំងចំការកៅស៊ូនៃស្រុកចំការលើផង។ ខ្ញុំសង្ឃឹមថា ជនរួមជាតិនឹងរួមជាមួយខ្ញុំ ដើម្បីការពារសន្តិភាពសំរាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាបន្តទៀត៕
មតិយោបល់