ព័ត៌មានជាតិ

ឡីចស៊ីសRX300 បើកឆ្លងផ្លូវមិនទាន់ផុតផង ត្រូវតាកូម៉ា បុកពេញទំហឹង!

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ន ខណះពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ៤៣២ កែងនិងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស៣នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៉ីស RX300 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-7031 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវ៤៣២ ខណៈពេលដែលឆ្លងមិនទាន់បានពាក់កណ្តាលផ្លូវផង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL-3970 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវ៤៣២ ទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៉ីសរងការខូចខាតកំពិតផ្នែកខាងមុខចំហៀងខាងស្តាំ។ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររងរបួសបែកក្បាល។
ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេគឺបានព្យាយាមបើករត់គេចខ្លួនទៅមុនពេលនោះដែលក៏មានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានជិះដេញតាមពីក្រោយរហូតទៅខាងមុខវិហាយីសូរ តាមបណ្តោយផ្លូ៦៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ទើបរថយន្តបែកធុងទឹកបើកទៅបុកលែងរួមហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់អ្នកបើកបររថយន្តភ្លាមតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគររាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់