ព័ត៌មានជាតិ

សូមបងប្អូនជួយស៊ែរម្នាក់មួយផង! លោកតាម្នាក់ដេកស្លាប់យ៉ាងអាណោចអធ័ម នៅដីសង់រោងចោលមួយកន្លែង

ត្បូងឃ្មុំ: នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១០នាទី ត្រង់ចំណុចដីសង់រោងចោល ស្ថិតក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីមនុស្សដេកស្លាប់ (ខ្យល់គ)។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល ៦០ឆ្នាំ ស្លៀកខោជើងខ្លី ពណ៌ខ្មៅ អាវយឺតដៃវែង ពណ៌ស្លាទុំ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្ស វិកលចរិត រស់នៅលើដីសង់រោងចោលខាងលើ ប្រហែល២ ទៅ៣ខែមកហើយ គ្មានចំនីអាហារហូបគ្រប់គ្រាន់ទេ។

ក្រោយកើតហេតុកម្លាំជំនាញ បានចុះទៅដល់ទីតាំង ធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន ហើយបានតម្កល់សពទុកនៅកន្លែងកើតហេតុរង់ចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់