Post News Media ព័ត៌មានកីឡា Marc-Andre te...

Marc-Andre ter Stegen មិនចង់ឲ្យ Iniesta ចាកចេញ

ថ្វីបើរួមអាជីពគ្នា មិនច្រើនឆ្នាំ ដូចជា Lionel Messi រួមនឹងកីឡាករមួយចំនួនទៀតក៍ដោយ តែអ្នកចាំទីអាឡឺ​ម៉ង់ Marc-Andre ter Stegen ហាក់មិនចង់បាត់បង់​មិត្តរួមក្រុមដ៍ល្អ ដូច Andres Iniesta ឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Marc-Andre ter Stegen ចង់ឲ្យ Iniesta បន្តលេងនៅ Barcelona ជាច្រើនឆ្នាំទៀត។ Iniesta ត្រូវបានសារពត៌មានជាច្រើននាពេលកន្លងមក បានចុះផ្សាយថា កីឡាករវ័យចំណាស់អេស្ប៉ាញរូបនេះ អាចនឹងចាកចេញទៅកាន់លីគប្រទេសចិន នារដូវក្តៅក្រោយនេះ បន្ទាប់ពីកុងត្រារបស់ Iniesta ត្រូវបានបញ្ចប់នៅ Camp Nou ។ យ៉ាងណាវិញ សម្រាប់ អ្នកចាំទី​ Marc-Andre ter Stegen ហាក់មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចាកចេញ​នេះ មិនតែប៉ុណ្ណោះ ter Stegen កំពុងតែព្យាយាម​ធ្វើយ៉ាងណាកុំឲ្យ Iniesta ចាកចេញ។

Marc-Andre ter Stegen បាននិយាយថា៖ គាត់គឺជាកីឡាករដ៍ល្អ​មួយ​រូបកម្ររកបាន, ថ្វីបើមានវ័យចំណាស់បន្តិចមែន​ តែមិនទាន់មានកីឡាករវ័យក្មេងជំនាន់ក្រោយរូបណា​លេង​តំណែងរបស់គាត់បានឡើយ, យើងចង់ឲ្យគាត់នៅទីនេះ មិនចង់ឲ្យគាត់ទៅណាឡើយ, វត្តមានរបស់គាត់ អាចធ្វើឲ្យ​ក្លិបកាន់តែប្រសើរជាមិនខាន។