ព័ត៌មានជាតិ

អាសូរណាស់!ករណីស្រ្តីម្នាក់ជិះម៉ូតូបុកជង្ហុកដួលខ្លួនឯងបណ្តាលអោយស្លាប់ នៅខេត្តកំពត…

កំពត:ថ្ងៃទី១៩ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ០៦ និង ៣៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបើកបរម៉ូតូបុកជង្ហុក ដួលដោយខ្លួនឯង ស្លាប់នៅកន្លែងកើតហេតុទិសដៅពីជើងទៅត្បូងនៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតលើ ផ្លូវកៅស៊ូអ៊ុងម៉ុងទៅស្រែអំបិល កោះស្មៅ។្
១.ឈ្មោះ តែម ស្រីអូន ភេទស្រី អាយុ៣៧ ឆ្នាំ រស់នៅភូមិ ក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត បើកបរម៉ូតូម៉ាក់ស៊ីរុស ពណ៌ ខ្មៅលាយក្រហម ពាក់ផ្លាកលេខ កំពត 1E 5641 មិនមានពាក់មួកសុវត្ថិភាព ដល់ចំណុចកើតហេតុបានបុកជង្ហុកដួលដោយខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ។
សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីនេះបណ្ដាលឲ្យមាន
.មនុស្ស០១នាក់ ស្រី ស្លាប់នៅកន្លែងកើតហេតុ។
.ម៉ូតូខូចខាតកម្រិតស្រាល ០១ គ្រឿង។

មតិយោបល់