ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្រ្កាបទីតាំងដំណាំកញ្ឆាខុសច្បាប់ចំនួន១០ទីតាំង នៅក្នុងស្រុកគិរីវង់

តាកែវៈ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមឺុងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្កា បង្រ្កាបបទល្មេីស ដំណាំកញ្ឆាខុសច្បាប់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២ និង២០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះបង្រ្កាបទីតាំងដំណាំកញ្ឆា​ខុសច្បាប់ដែលជនខិលខួចលួចដាំ និង ដក ដុតកាប់បំផ្លាញចោលមានចំនួន១០ទីតាំង ស្មើ ២៤៣៨ដើម ស្ថិតក្នុងចំណុចដុបថ្មឆ្លេីយ ក្នុងភូមិជ្រេាយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
ដែលមានផ្ទៃដីសរុប៧២៣ ម៉ែត្រការ៉េ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់