ព័ត៌មានជាតិ

ក្មេងតូចអាយុ៣ឆ្នាំម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុករមៀលជាច្រើនត្រឡប់ ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ!

ពោធិ៍សាត់ៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលក្មេងតូចអាយុ៣ឆ្នាំម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តកាមរី បុករមៀលជាច្រើនត្រឡប់ ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤៤នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅភូមិអង្រ្គង ឃំុសំរោង ស្រុកភ្នំក្រវាញ ​ខេត្តពោធិ៍សាត់។

សពក្មេងស្រីរងគ្រោះមានឈ្មោះ​​ ញ៉ាន ទិតកក្តដា ​អាយុ៣ឆ្នាំ ស្នាក់នៅភូមិអង្រ្គង ឃំុសំរោង ស្រុកភ្នំក្រវាញ បានចេញពីសាលារៀនដេីរពីលិចទៅកេីត តាមចិញ្ចេីមខាងឆ្វេងបានប្រហែល៤៥ម៉ែត្រ កំពុងឆ្លងថ្នល់ទៅខាងស្តាំ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស្លែ​ចាស់ ចង្កូតស្តាំ បើកពីកេីតទៅលិច ច្រាស់ទិសមានល្បឿនលឿន បានបុកក្មេងរងគ្រោះចំពីមុខពេញមួយទំហឹង បណ្តាលឲ្យរមៀលរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យតែម្តង៕

មតិយោបល់