ព័ត៌មានជាតិ

បញ្ជូនខ្លួន បុគ្គលិកដេប៉ូ គិត ប៊ុន ទៅកាន់តុលាការពាក់ពន្ធ័ករណី កិបកេងប្រាក់ក្រុមហ៊ុន ជាង១ម៉ឺនដុល្លារ!

ព្រះសីហនុៈ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តហើយកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ។

គួរបញ្ជាក់ថាជនសង្ស័យមានឈ្មោះ សាយ សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកដេប៉ូគិត ប៊ុន ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះគិត ប៊ុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរម្ចាស់ដេប៉ូ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (កិបកេងប្រាក់) របស់ក្រុមហ៊ុនអស់ចំនួន១៣,០០០ដុល្លារ កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ៕

មតិយោបល់