ព័ត៌មានជាតិ

កុំជោរជាមួយសមត្ថកិច្ច តាមទាន់គឺខ្នោះចឹងឯង!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ជ្រោយចង្វារឃាត់ខ្លួន និងដកហូតថ្នាំញៀនបានចំនួន៤កញ្ចប់តូច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ប៊ី បុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ទូច រាម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិខ្លូយកើត ឃុំតាយ៉ង់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

វត្ថុតាងដកហូតបាន រួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៤ កញ្ចប់តូច ម៉ូតូ១គ្រឿង ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BL 2057។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់