គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បានដាស់តឿនកូនក្រុមរបស់លោក ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ប្រសិនបើពួកគេ ចង់ជាប់ជម្រើសជាតិ មានឈ្មោះលេង World Cup នៅរុស្ស៊ី នាឆ្នាំនេះ។
ជាក់ស្តែងណាស់ បើតាមកាចុះផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ២រូបរបស់ក្រុមតោខៀវ Chelsea កំពុងតែប្រឈមជាមួយនឹងកាអវត្តមាន នៃការកោះហៅឲ្យចូលជួយក្រុមជម្រើសជាតិ ក្នុងការប្រកួតមិត្តភាព នាចុងខែនេះ។ ក្នុងនោះដែររួមមាន ខ្សែប្រយុទ្ធឆ្នើម Alvaro Morata មិនមានឈ្មោះ ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ រួមទាំង ខ្សែការពាររឹងមាំ Garry Cahill ក៍មិនមានឈ្មោះ ក្នុងការកោះហៅរបស់ក្រុមជម្រើសជាតិអង់គ្លេសដែរ។
យ៉ាងណាវិញ លោក Antonio Conte បានដាស់តឿនដល់ Morata និង Cahill ថា ពួកគេទាំង២ នៅមានឱកាសនៅឡើយ ក្នុងការលេងឲ្យក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។ ក៍ប៉ុន្តែ កីឡាករទាំង២រូបនេះ គួរតែប្រឹងប្រែងឡើងវិញ ជាពិសេសនោះ សម្រាប់ Chelsea ប្រសិនបើពួកគេ អាចធ្វើឲ្យក្លិបស្ថិតក្នុងតំណែង Top 4 ដោយការបង្ហាញនូវទម្រង់យ៉ាងល្អ ដូចអ្វីដែលពួកគេ ធ្លាប់បានបង្ហាញនាពេលកន្លងមកនោះ នោះ ក្រុមជម្រើសជាតិ និងកោះហៅពួកគេវិញ ជាក់ជាមិនខាន។ ជាការពិតណាស់ សម្រាប់ Morata អាចមានក្តីសង្ឃឹមច្រើន ក្នុងការកោះហៅឡើងវិញ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ឲ្យតែកីឡាកររូបនេះ បន្តការស៊ុតបញ្ចូលទីល្អៗ នាចុងរដូវកាលនេះ។
ក្រឡេកមើល Cahill វិញ ហាក់គ្មានសង្ឃឹមឡើយ ព្រោះថា តំណែង ១១ នាក់ដំបូងនាពេលចុងក្រោយនេះ កម្រមានណាស់ ដោយសារតែទម្រង់លេងរបស់លោក Conte បានធ្វើឲ្យ Azpilizueta ដណ្តើមបានរួមទាំង Rodriger តែងស្ថិតក្នុងជម្រើស ១១ នាក់ជាប់ផងដែរ។
មតិយោបល់