ព្រះសីហនុៈ នៅវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី២០ ខែមីនានេះ នាវាទេសចរណ៍បរទេសមួយគ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន៧៥៩នាក់មកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ។
នាវានេះ បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ចូលមកកំពង់ផែក្រុងព្រះសីហនុ រួចនឹងបន្តដំណើរឆ្ពោះទៅប្រទេសថៃ នៅវេលាម៉ោង៨យប់ថ្ងៃដដែល៕
មតិយោបល់