កំពតៈ កាលវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងែទី២០ ខែមីនា ឆ្នាំ ២០១៨ មានករណីស្ត្រីវ័យចំណាស់ម្នាក់ ត្រូវរថភ្លើងធ្វើដំណើរពីភ្នំពេញ ទៅកំពង់សោម កិនដាច់ខ្លួនជាពីរកំណាត់ ស្លាប់យ៉ាងរន្ធត់ នៅភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
តាមសមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ឈិត ផេង ភេទ ស្រី អាយុ៧៨ ឆ្នាំ (ស្លាប់) រស់នៅភូមិឃុំកើតហេតុខាងលើ ដោយជនរងគ្រោះជាមនុស្សមានសតិមិនគ្រប់៕
មតិយោបល់