បេះដូង គឺជាសរីរាង្គដ៏មានសារៈសំខាន់ខ្លាំងបំផុត សម្រាប់រាងកាយទាំងមូល ព្រោះវាជាអ្នកទទួលខុសត្រូវចំពោះការបូមឈាម និងអុកស៊ីសែន ចែកចាយទៅផ្នែកផ្សេងៗទៀតនៃរាងកាយ តាមរយៈសរសៃអាក់ទែ។ ដូច្នេះ បើបេះដូង មានបញ្ហា សរីរាង្គដទៃទៀត ក៏ទទួលរងនូវបញ្ហាដូចគ្នាដែរ។
ទោះជាយ៉ាងណា បើចង់រក្សាសរសៃឈាមអាក់ទែ និងបេះដូងឲ្យមានសុខភាពល្អ មិនមែនអត់វិធីនោះទេ ប្រសិនបើអ្នកទទួលទានអាហារទាំងប៉ុន្មានប្រភេទនេះជាប្រចាំ សរីរាង្គទាំងពីនេះ ច្បាស់ជាជៀសផុតពីបញ្ហា។
១.ផ្លែបឺរ
គុណប្រយោជន៍មួយ ក្នុងចំណោមគុណប្រយោជន៍ជាច្រើន នៃផ្លែប៊ឺរ គឺវាអាចជួយលាងសម្អាតជាតិប្រូតេអ៊ីន និងកូលេស្តេរ៉ុល ដែលប្រមូលផ្តុំក្នុងសរសៃឈាមអាក់ទែ ដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា-៣ របស់វា។ លើសពីនេះ អាស៊ីតខ្លាញ់អូមេហ្គា-៣ ក៏មានសមត្ថភាពជួយរក្សាបេះដូងឲ្យមានសុខភាពល្អផងដែរ។
២. ខាត់ណាផ្កាពណ៌ខៀវ
មនុស្សមួយចំនួនធំមិនសូវចូលចិត្តបន្លែប្រភេទនេះទេ ជាពិសេសកុមារតូចៗតែម្តង។ ទោះជាយ៉ាងណា ខាត់ណាផ្កាពណ៌ខៀវ មានផ្ទុកវីតាមីន K អាចជួយសម្អាតសរសៃឈាម និងពង្រឹងដល់សុខភាពបេះដូង ប្រសិនបើអ្នកបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ។
៣. មៀត
ក្រៅពីអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ទប់ស្តាត់ការឆ្លងមេរោគ និងជួយរំលាយអាហារ រមៀត ក៏មានតួនាទីរក្សាបេះដូងឲ្យមានសុខភាពល្អផងដែរ។ ព្រោះវាមានផ្ទុកវីតាមីន B6 ដែលជួយកាត់បន្ថយការកើនឡើងនូវកូលេស្តេរ៉ុលនៅក្នុងសរសៃឈាម។
៤.ប្រេងអូលីវ
ប្រេងអូលីវ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សម្បូរបែប ដែលអាចជួយសម្អាតសរសៃឈាម និងរក្សាបេះដូងឲ្យមានសុខភាពល្អ ប្រសិនបើអ្នកបន្ថែមប្រេងអូលីវទៅក្នុងរបបអាហារជាប្រចាំ។
៥.ប្រេងដូង
ប្រេងដូង គឺជាគ្រឿងផ្សំធម្មជាតិមួយទៀត ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ការបន្ថែមប្រេងដូងទៅក្នុងរបបអាហារ មិនត្រឹមតែអាចបង្កើនអត្រារំលាយអាហារ និងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ វាក៏ជាអ្នកសម្អាតសរសៃឈាមអាក់ទែ ដើម្បីជួយសម្រួលឲ្យបេះដូងដំណើរការបានល្អ ដោយសារតែវីតាមីន E៕
ដកស្រង់ពី៖ boldsky
មតិយោបល់