ភ្នំពេញៈ រថយន្តដឹកសម្ភារៈសំណង់របស់ក្រុមហ៊ុនM-P មួយគ្រឿង ដាច់ហ្វ្រាំងបានបើកទៅបុករះរថយន្តចំនួន២គ្រឿងជា បន្តបន្ទាប់បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ននិងជ្រុលទៅបុកការដ្ឋានសំណង់របស់ស្ថានីយ៍បូមទឹកបឹងត្របែកផងដែរ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ករណីរថយន្តយន្តបុកបន្តកន្ទុយគ្នានេះ ដែរបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៧១ ស្ថានីយ៍បូមទឹកបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គឺរថយន្តដឹកសម្ភារៈសំណង់ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ3A-1563 ដែលជារបស់ក្រុមហ៊ុនM-P មួយគ្រឿង បើកបរក្នុងទិសដៅ ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ដោយដាច់តាប៉ែនហ្វ្រាំងនោះ ក៏បានទៅគៀររថយន្តម៉ាក ឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-6358មួយគ្រឿង និង ជ្រុលទៅបុករថយន្តឃ្លុបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល2A-5102 មួយគ្រឿងទៀតបុកចូលទៅក្នុងការដ្ឋានសំណង់របស់ស្ថានីយ៍បូបទឹកបឹងត្របែកតែម្តង សំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុ តំណាងភាគីខាងរថយន្តដឹកសម្ភារៈសំណង់ M-P បានមកធ្វើការដោះស្រាយ និង យល់ព្រមយក រថយន្តដែលរងការខូចខាតទាំង ២គ្រឿង ទៅធ្វើការជួសជុលឲ្យវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕
មតិយោបល់