ព្រៃវែងៈ ករណីហិង្សាដោយចេតនាមួយ កើតទ្បើងកាលពីវេលាម៉ោង ១១ និង១០ នាទីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចភូមិពានាផ្សារ (បរិវេណឡឈ្មោះ.សេង.ឡេង) ឃុំក្តឿងរាយ ស្រុកកញ្ជៀ្រច ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ភាក ភា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកម្មករឡ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅពេទ្យព្រៃវែង។ ចំណែកជនសង្ស័យ មានឈ្មោះ ឆន កេត ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករឡ ស្នាក់នៅភូមិជាមួយគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមសមត្ថកិច្ច បានឲ្យដឹងថា វត្ថុតាងចាប់បានរួមមាន ពូថៅ១ ហើយមូលហេតុនាំឲ្យមានអំពើហិង្សានេះ គឺដោយសារមានទំនាស់ពាកសម្តីគ្នា។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីចាត់ការតាមនិតី៕
មតិយោបល់