Post News Media ព័ត៌មានកីឡា ក្លិបធំ៣ដាក់ត...

ក្លិបធំ៣ដាក់តម្លៃ ២០០លានផោន ទិញ Salah ពី Liverpool

ការនាំយក Mohamed Salah ពី Roma មកក្នុងតម្លៃប្រមាណជាជាង ៣០លានផោន ពិតជាធ្វើឲ្យក្រុមហង្សក្រហម Liverpool ចំណេញលើគោក​តែ​ម្តង ដោយមិនទាន់បាន១រដូវកាលស្រួលបួលផង ក្រុមយក្សដល់ទៅ៣ បានដាក់សំណើរទិញ កីឡាករអេហ្ស៊ីបរូបនេះ ក្នុងតម្លៃខ្ពស់កប់ពពក។

ជាក់ស្តែងណាស់ បើតមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Barcelona, Real Madrid និង Paris Saint Germain កំពុងប្រជែងគ្នាចង់បាន Mohamed Salah ពីក្រុមហង្សក្រហម Liverpool នៅរដូវកាលក្រោយនេះ។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ក្លិបយក្សទាំង៣ខាងលើនេះ សុទ្ធតែបានដាក់សំណើរ ២០០លានផោន ដើម្បី​ចរចារជាមួយ Liverpool ក្នុងការប្រមាញ់ Salah ។

ជាការពិតណាស់ Salah បានផ្លាស់ពី Roma មកកាន់ Liverpool កាលពីរដូវក្តៅកន្លងមក ក្នុងតម្លៃទាបប៉ុណ្ណោះ ក្នុងនមជាកីឡាករសាមញ្ញមួយរូប ហាក់មិនមានការចាប់​អារម្មណ៍ឡើយ។ ក៍ប៉ុន្តែ ការមកកាន់ Anfield នេះ មិនទាន់បាន១រដូវកាលស្រួល​បួលផង Mohamed Salah បានបង្ហាញទម្រង់លេងយ៉ាងល្អ គួរឲ្យកត់សម្គាល់។

មិនតែប៉ុណ្ណោះ Salah កំពុងតែក្លាយជាកីឡាករដែលទាត់​បញ្ចូលទីបានច្រើនជាងគេ នៅ Premier League ដោយស៊ុតបញ្ចូលទីបន ២៨គ្រាប់ នាំមុខលើម្ចាស់ស្បែកជើងមាស ២រដូវកាលជាប់គ្នា Harry Kane ចំនួន ៤ គ្រាប់ ខណ:រដូវកាលនេះ Salah មានភាគរយខ្ពស់ក្នុងការឈ្នះស្បែកជើងមាសផងដែរ។

ការលេងយ៉ាងល្អឥតខ្ចោះ​នេះហើយ ដែលបានធ្វើឲ្យក្រុម Barcelona, Real Madrid និង Paris Saint Germain ហ៊ានចំណាយលុយដល់ទៅខ្ទង់ ២០០លានផោន ដើម្បីទិញកីឡាករ​អេហ្ស៊ីបរូបនេះ។