ជាមួយនឹងពាក្យចចាមអារ៉ាម iPhone 6 អេក្រង់ ៤,៧អ៊ីងដែលនឹងបង្ហាញវត្តមានក្នុងខែកញ្ញានោះ ស្រាប់តែធ្លាយព័ត៌មានមកថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញស្មាតហ្វូនដំបូងរបស់ខ្លួន ដែលមិនមែនផលិតឡើងពីជាតិប្លាស្ទិក ជាមួយនឹងអេក្រង់ធំ ដើម្បីសម្លាប់ iPhone 6 ។
យោងតាមព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ស្មាតហ្វូនថ្មី ដែល Samsung ត្រៀមសម្រាប់សម្លាប់ iPhone 6 នោះគឺមានឈ្មោះថា “Galaxy F”។ វាត្រូវបានផលិតឡើងជាពិសេស ទាំងរូបរាង និងសមត្ថភាព ប៉ុន្តែនៅមិនទាន់ទទួលបានរបាយការណ៍ច្បាស់នោះទេ។
ប្រភពដដែលបានបញ្ជាក់ទៀតថា Galaxy F នឹងមានពណ៌ប្រាក់ និងមាស ហើយប្រហែលជាមានពណ៌ខ្មៅដែរ។
គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងដែលទទួលបានព័ត៌មានពាក់ព័ន្ធនឹង Galaxy F ចេញមុខប្រជែង iPhone 6 ៕
https://i1272.photobucket.com/albums/y389/domneng/3D/Samsung_zpse96b2c4e.png
មតិយោបល់