ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោកពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធសំណុំរឿងឃាតកម្ម។
លោក ងិន ពេជ្រ ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទឈ្មោះ CHENG XIAO JUN( ឈិន សៀវជិ) ភេទប្រុស ជនជាតិចិន អាយុ ៣៣ឆ្នាំ ពីបទ ឃាតកម្មគិតទុកជាមុន ដោយបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទបានឆ្លើយបដិសេធអំពើបទចោទប្រកាន់របស់គេ និងបានឆ្លើយបដិសេធថា មិនដែលស្គាល់ជនរងគ្រោះនោះទេ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជាជនជាតិម្នាក់ដោយធ្វើការឃាត់នៅចំណុចភូមិព្រែតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តាមបណ្ដឹងរបស់សាច់ញាតិជនរងគ្រោះ ដែលពាក់ព័ន្ធរឿង សម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
ទោះយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ខាងមុខ៕
មតិយោបល់