ភ្នំពេញៈ ជនជាតិបារាំងម្នាក់ ដោយសារតែការប្រើប្រាស់ សារធាតុញៀន ប្រភេទ ម៉ក់ហ្វីនិងមេតំហ្វីតាមីន លើសកំរិត នោះបណ្តាលឲ្យគាំងបេះដូងស្លាប់ បង្កជាកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី១៥ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះជួលលេខ ២៤១ជាន់ទី ៣ ផ្លូវលេខ១៤៤ កែងផ្លូវ ស៊ីសុវត្ថិ ក្រុមទី៥១ ភូមិទី៥ សង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យ ថាជនបរទេសដែលស្លាប់នោះ ឈ្មោះ PLESSIS NICOLAS LOUIS ALEXIS ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិ បារាំងមុខរបរ ទេសចរណ៍ស្នាក់នៅ ផ្ទះជួលកើតហេតុខាលើ។ ចំណែកឯស្លាកស្នាម លើខ្លួនសព លឹង្គចេញទឹកកាម មានឈាមផ្នែកខាងក្រោយ និងបូមទឹកនោម ធ្វើតេស្តគឺមានសារធាតុញៀន ប្រភេទម៉ក់ហ្វីន និងមេតំហ្វីតាមីន ។
តាមប្រភពព័ត៌មានពីសាក្សី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេល កើតហេតុ នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង១៤និង៣០នាទីរសៀល ជនរងគ្រោះនិងមិត្តភ័ក្រ២នាក់ ទៀតទី១ឈ្មោះSaillard Phillipaul ;ទី២ឈ្មោះNguyen Fabien Khoaviel Daniel បានមកជួលផ្ទះ កើតហេតុស្នាក់នៅ ដោយដេកបន្ទប់ផ្សេងៗពីគ្នា គឺជនរងគ្រោះដេកជាន់ទី៣ រីឯមិត្តភ័ក្រ្ត២នាក់ទៀត ដេកជាន់ទី៤ លុះដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ពួកគេនាំគ្នាចេញទៅញុំអី រហូតដល់វេលាម៉ោង៩យប់ ក៏ត្រលប់មកវិញ ដោយឈ្មោះ Saillard Phillipaul និងជនរងគ្រោះ បានអង្គុយផឹកស្រាបន្ត បានមួយកែវហើយ ក៏ទៅបន្ទប់វិញដេក ចំណែកឯជនរងគ្រោះ បានជិះម៉ូតូកង់បី ចេញទៅក្រៅទៀត ហើយមិនដឹងមកវិញ ពេលណានោះទេ លុះដល់ថ្ងៃទី១៥ ខែសីហា វេលាម៉ោង៨ព្រឹក ឈ្មោះNguyen Fabien Khoaviel Daniel បានមកបន្ទប់ជនរងគ្រោះ ស្រាប់តែឃើញដេក ស្លាប់នៅលើគ្រែ រួចក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន រហូតបង្កើតគណៈកម្មការចំរុះត្រួតពិនិត្យ របស់លោក វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យ សាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ច ជំនាញបានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ ដោយសារការប្រើប្រាស់ សារធាតុញៀន ប្រភេទម៉ក់ហ្វីនិងមេតំហ្វីតាមីន ហួសកំរិតទើបបណ្ដាលឲ្យ គាំងបេះដូងស្លាប់។ បច្ចុប្បន្នសព ជនបរទេសបានបញ្ជូន ទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕
មតិយោបល់