ស្វាយរៀងៈ នៅថ្ងៃអង្គារ ០៤កើត ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣៥នាទីព្រឹក នៅភូមិវាលយន្ដ សង្កាត់ស្វាយរៀង មានករណីឆ្លងចរន្ដអគ្គិសនី បណ្ដាលឆាបឆេះផ្ទះរបស់ឈ្មោះ ឈៀង ឈន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ពេទ្យធ្មេញ មានទីលំនៅភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
និងផ្ទះឈ្មោះ ស្រី យិន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បណ្ដាលមកពីឆ្លងចរន្ដដែលមានប្រអប់កុងទ័រភ្លើងនៅជញ្ជាំងជាប់គ្នា ធ្វើឲ្យខូចខាតប្រអប់គីឡូភ្លើងចំនួន១និងពីដានលើអស់មួយចំនួនតែប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់